Features Enhancing User Experience at Siti Casino Non AAMS: Come Scegliere il Migliore Buongiorno, sono Marco Rossi, un esperto nel settore dei giochi online e oggi voglio aiutarvi a trovare…
ឃុំ-សង្កាត់ ចំនួន៣០ នៃរាជធានីភ្នំពេញ ក្រុង ស្រុក ចំនួន២៧ នៅទូទាំងប្រទេស ទទួលជ័យលាភីការប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦
(ភ្នំពេញ)៖ ឃុំ-សង្កាត់ ចំនួន៣០ មកពីរាជធានីភ្នំពេញ ក្រុង និងស្រុក ចំនួន៣០ ទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឃុំ-សង្កាត់របស់ខ្លួនដែលនៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត ឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត និងបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង ការរស់នៅដោយចីរភាព ត្រូវបានទទួលបានទទួលរង្វាន់ជ័យលាភីចលនាប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦។ ពីធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីបរិស្ថាន បានប្រព្រឹត្តទៅនាររសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង…
អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា! អភិបាលខេត្តបន្ទាយមានជ័យ រំឭកគុណដល់អតីតយុទ្ធជន ដែលតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិ និងប្រជាជន
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរំឭកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិ ឱ្យទទួលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ។ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យរូបនេះ បានបញ្ជាក់ថា ការធ្វើពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ដ្រ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានសន្តិភាព និងការអភិវឌ្ឍសេដ្ធកិច្ច និងសង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ការរំឭកគុណបែបនេះ របស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពជាមួយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត…
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ។ មហាសន្និបាតភាគហ៊ុនិកលើកទី១១ នេះ ក៏មានការចូលរួមពី ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក លោកស្រីថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋអមកំពង់ផែស្វយ័តភ្នំពេញ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ភាគហ៊ុនិក និងថ្នាក់ដឹកនាំ កម្មករ-និយោជិតទាំងអស់របស់កំពង់ផែស្វយ័តភ្នំពេញ ជាច្រើនរូបទៀត៕
ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការរួមចំណែកលើសកម្មភាពមនុស្សធម៌រំលែកការលំបាកសម្រាប់ប្រជាពលរដ្ឋភៀសសឹក
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីស្វែងយល់ពីកិច្ចអន្តរាគមន៍ឆ្លើយតបដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹក។ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីអនុប្រធាន (គ.ជ.គ.ម), អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។ ក្នុងជំនួបស្វាគមន៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ព្រមទាំងការចំណាយពេលវេលាចុះសិក្សា…
ទូតឥណ្ឌាប្រចាំកម្ពុជា ទទួលស្គាល់ថា ខេត្តរតនគិរី ពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ហើយទៅថ្ងៃអនាគតនឹងកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វណ្ណឡាល វ៉ូណា បាវិតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម ញ៉ែម សំអឿន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានអញ្ជើញមកបំពេញបេសកម្មក្នុងទឹកដីខេត្តរតនគិរី។ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីសក្តានុពល ដែលខេត្តរតនគិរីមាន ជាពិសេសសក្តានុពលលើវិស័យទេសចរណ៍ ក្នុងនោះអភិបាលខេត្តបានបង្ហាញពីទីតាំងអេកូទេសចរណ៍ជាច្រើនជាពិសេសរមណីយដ្ឋានបឹងយក្ខឡោម ដែលកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា…
ឯកឧត្តមបណ្ឌិត ចាយ បូរិន អនុញ្ញាតឱ្យ ប្រធានតំបន់អាស៊ីនៃសាសនាចក្រប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារនិងជម្រាបលា
(រាជធានីភ្នំពេញ) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញធ្វើសវនាការ ជាមួយ លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) ប្រធានតំបន់អាស៊ីនៃសាសនាចក្រនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង។ លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder…
អភិបាលខេត្តបាត់ដំបង បន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យា (Scam Online)
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ ជាពិសេសផ្ទះសំណាក់សណ្ឋាគារ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសឆបោក តាមបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា ឆ្នាំ២០២៦។ ដែលកិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ…
