ឃុំ​-​សង្កាត់ ចំនួន​៣០ នៃ​រាជធានី​ភ្នំពេញ ក្រុង ស្រុក ចំនួន​២៧ នៅ​ទូទាំង​ប្រទេស ទទួល​ជ័យលាភី​ការប្រលងប្រណាំង «​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ក្នុង​ក្របខ័ណ្ឌ​លក្ខណសម្បត្តិ​ទី​៦ ឆ្នាំ​២០២៦

(​ភ្នំពេញ​)៖ ឃុំ​-​សង្កាត់ ចំនួន​៣០ មក​ពី​រាជធានី​ភ្នំពេញ ក្រុង និង​ស្រុក ចំនួន​៣០ ទូទាំង​ប្រទេស បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការរៀបចំ ឃុំ​-​សង្កាត់​របស់​ខ្លួន​ដែល​នៅតាម​បណ្តោយ​ផ្លូវជាតិ ផ្លូវ​ខេត្ត ឱ្យមាន​អនាម័យ​ល្អ សោភ័ណភាព​ល្អ និង​បរិស្ថាន​ស្អាត និង​បាន​ចូលរួមចំណែក​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក និង​ទទួលបាន​នូវ​ភាព​ស្អាត ភាព​បៃតង ការរស់នៅ​ដោយ​ចីរភាព ត្រូវបាន​ទទួល​បាន​ទទួល​រង្វាន់​ជ័យលាភី​ចលនា​ប្រលង​ប្រណាំង «​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ក្នុង​ក្របខ័ណ្ឌ​លក្ខណសម្បត្តិ​ទី​៦ ឆ្នាំ​២០២៦​។​

​ពី​ធី​ប្រកាស​ជ័យលាភី និង​ប្រគល់​បណ្ណ​មេត្រី​បរិស្ថាន បាន​ប្រព្រឹត្ត​ទៅ​នារ​រសៀល​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​បរិស្ថាន តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ជាច្រើន​នាក់​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងថា ចលនា​ប្រលងប្រណាំង​«​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ក្នុង​ក្របខ័ណ្ឌ​លក្ខណសម្បត្តិ​ទី​៦ ឆ្នាំ​២០២៦ ពិតជា​មាន​សារៈសំខាន់​ណាស់ ជា​កត្តា​ជំរុញ និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ ដោយ​ខិតខំ​ប្រឹងប្រែង​រៀបចំ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យបាន​ស្អាត ឱ្យមាន​អនាម័យ មាន​សោភណភាព​ល្អ និង​បរិស្ថាន​ល្អ ដើម្បី​ទទួលបាន​ជ័យលាភី​ក្នុង​ការប្រឡងប្រណាំង លើក​ទី​៥​នេះ​។​
​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រសួង ស្ថាប័ន ភាគី​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ព្រមជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធ​ឬ​មូលដ្ឋាន ដែល​ជា​និច្ច​ជា​កាល​បានផ្តល់​កិច្ចសហការ​ល្អ​និង​គាំទ្រ​ដល់​យុទ្ធនាការ​ក្រសួងបរិស្ថាន ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន នា​ពេល​កន្លងមក​នេះ និង​ជា​ចលករ​យ៉ាងសំខាន់​ក្នុង​ការសម្រេចបាន​នូវ​លទ្ធផល​ក្នុង ដើម្បី​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​នៅ​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​សាធារណជន អ្នកពាក់ព័ន្ធ​គ្រប់​វិស័យ​ទាំងអស់ ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ជួយ​ចូលរួម​ជំរុញ​ចលនា​សង្គម ផ្លាស់ប្តូរ​ផ្នត់គំនិត ធ្វើ​សកម្មភាព​រួម​គ្នា ធ្វើ​ការគ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ធ្វើ​អនាម័យ​បរិស្ថាន តាម​លំនៅដ្ឋាន ភូមិឋាន វត្ត​អារាម ទីសាធារណៈ និង​តាម​ផ្លូវជាតិ​នានា ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ទប់ស្កាត់​ការបំពុល​បរិស្ថាន​ក្នុង​ទឹក លើដី និង​លើ​មេឃ ដើម្បី​រៀបចំ​ផ្ទះ​របស់​យើង មាន​ភាព​ស្អាត តា​រហូត​ទៅ​។​

​សូមបញ្ជាក់​ថា ក្រសួង​បរិស្ថាន​បាន​រៀបចំ​ចលនា​ប្រឡងប្រណាំង «​ភូមិ ឃុំ​-​សង្កាត់​មាន​សុ​វត្តិភាព​» ក្នុង​ក្របខ័ណ្ឌ​លក្ខណសម្បត្តិ​ទី​៦ «​មាន​អនាម័យ សោភ័ណភាព​ល្អ និង​បរិស្ថាន​ល្អ​»​។ ក្នុង​ឆ្នាំ​២០២៦ ជា​លើក​ទី​៥ ដែល​ក្រ​សួ​អ​បាន​រៀបចំ​ឡើង ក្រោម​ប្រធានបទ «​ភូមិ ឃុំ​-​សង្កាត់​ស្អាត​គ្មាន​សំរាម​ប្លា​ស្ទិក​រាយប៉ាយ​»​។​

​ចលនា​ប្រឡងប្រណាំង​នេះ ឆ្លើយតប​ទៅ​គោលនយោបាយ «​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ជំរុញ​ការអនុវត្ត​កម្មវិធី​វិមជ្ឈការ និង​វិសហមជ្ឈការ តាមរយៈ​ការធ្វើ​ប្រតិភូកម្ម​មុខងារ​តួរ​នាទី ការទទួលខុសត្រូវ ធនធាន​និង​បច្ចេកទេស​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ការងារ​ក្នុង​វិស័យ​បរិស្ថាន​។ ជាមួយគ្នានេះ ការគ្រប់គ្រង​សំរាម និង​សំណល់​បា្ល​ស្ទិក រួមចំណែក​សំខាន់​ដល់​ការ​ថែ​រទាំ​សុខភាព​សាធារណ បង្កើន​អនាម័យ​ក្នុង​ការរស់នៅ និង​សោភ័ណភាព​បរិស្ថាន​ទាំងមូល​នៅតាម​មូលដ្ឋាន​៕

Leave a Reply

Your email address will not be published. Required fields are marked *