ឯកឧត្តម​រដ្ឋមន្ត្រី ប៉េង ពោធិ៍​នា អញ្ជើញ​បើក​មហាសន្និបាត​ភាគហ៊ុនិ​ក​លើក​ទី​១១ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​មហាសន្និបាត​ភាគហ៊ុនិ​ក​លើក​ទី​១១ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។​

​មហាសន្និបាត​ភាគហ៊ុនិ​ក​លើក​ទី​១១ នេះ ក៏​មាន​ការចូលរួម​ពី ឯកឧត្តម ហ៊ឺ បា​វី ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ លោក លោកស្រី​ថ្នាក់ដឹកនាំ​ក្រសួង សមាជិក​ក្រុមប្រឹក្សាភិបាល និង​មន្ត្រី​ត្រួតពិនិត្យ​រដ្ឋ​អម​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ឧកញ៉ា លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ ភាគហ៊ុ​និក និង​ថ្នាក់ដឹកនាំ កម្មករ​-​និយោជិត​ទាំងអស់​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជាច្រើនរូប​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *