សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​មាន​ការប្តូរ​ផ្នត់គំនិត​ដែលថា ការបំពេញ​កាត្វកិច្ច​យោធា​ជា​បន្ទុក ប៉ុន្តែ​ត្រូវ​គិតថា នេះ​ជា​កិត្តិយស​សម្រាប់​ខ្លួនឯង និង​គ្រួសារ​, សម្តេច​ស្នើឱ្យ​មន្ត្រី និង​តំណាងរាស្ត្រ ផ្សព្វផ្សាយ​ពន្យល់​ប្រជាពលរដ្ឋ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឱ្យ​មាន​ការប្តូរ​ផ្នត់គំនិត​ដែលថា ការបំពេញ​កាត្វកិច្ច​យោធា​ជា​បន្ទុក ប៉ុន្តែ​ត្រូវ​គិតថា នេះ​ជា​កិត្តិយស​សម្រាប់​ខ្លួនឯង និង​គ្រួសារ​។ ជាមួយគ្នានេះ សម្តេច​បាន​ស្នើ​ឱ្យ​មន្ត្រី និង​តំណាងរាស្ត្រ ផ្សព្វផ្សាយ​ពន្យល់​ប្រជាពលរដ្ឋ​។​ ​ក្នុង​សម័យប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៧ លើ​របៀបវារៈ «​សេចក្តីព្រាងច្បាប់​ស្តីពី កាតព្វកិច្ច​យោធា​» នា​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ សម្តេច​ធិបតី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សំណួរ​ដែល​យើង​បាន​សួរ ថា​អ្នក​ចូល​កាតព្វកិច្ច​នេះ ហាក់ដូចជា​បន្ទុក ត្រូវ​ធ្វើ​យ៉ាងម៉េច ផ្លាស់ប្តូរ​ផ្នត់គំនិត​នេះ​។ ការចូល​កាតព្វកិច្ច គឺជា​មហា​កិត្តិយស…

​ឯកឧត្ដម ឆាយ ឫទ្ធិ​សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចូល​និវត្តន៍​ឆ្នាំ ២០២៦ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ

រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែ​ពិសាខ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ដែល​ចូលនិវត្តន៍ ឆ្នាំ ២០២៦ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ពិធី​សំណេះសំណាល​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ​, ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និង​មន្ត្រីរាជការ​ដែល​បាន​ចូល​និវត្តន៍​សរុប​ចំនួន ៥៥​រូប​។​ ​តាមរយៈ​របាយការណ៍​របស់ លោក…

សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​ទៅ​ភាគី​ថៃ​៖ អ្វី​ដែល​ភាគី​ថៃ​លើក​ឡើង​វា​ផ្ទុយស្រឡះ​ពី​សកម្មភាព​របស់​ខ្លួន​, កម្ពុជា​ដើរ​ត្រង់​ទៅ​រក​យន្តការ​ច្បាប់​សមុទ្រ ដោយ​មិន​រង់ចាំ​ការយល់ព្រម​ណាមួយ​ពី​ភាគី​ថៃ​នោះឡើយ​

សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ បាន​ផ្ញើ​សារ​ទៅ​ភាគី​ថៃ​ថា អ្វី​ដែល​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ថៃ បាន​លើក​ឡើង​គឺ​វា​ផ្ទុយស្រឡះ​ពីអ្វី​ដែល​ជា​សកម្មភាពរ​បស់​ថៃ​លុបចោល MOU2001 ដោយ​ឯកតោភាគី កម្ពុជា​ដើរ​ត្រង់​ទៅ​រក​យន្តការ​ច្បាប់​សមុទ្រ ដោយ​មិន​រង់ចាំ​ការយល់ព្រម​ណាមួយ​ពី​ភាគី​ថៃ​នោះឡើយ​។​ ​តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ សម្តេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​នៅ​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖ ​កាលពី​ថ្ងៃ​ម្សិលមិញ ១១ ឧសភា ២០២៦ មាន​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ​ថា លោក​រដ្ឋមន្ត្រី​ការ​ទេស​ថៃ​បាន​និយាយថា (​ក្រោម​អនុសញ្ញា​ច្បាប់​សមុទ្រ បន្ទាប់​ពី​លុបចោល​អនុសា​រណះ​យោគយល់​គ្នា​ឆ្នាំ​២០០១ ត្រូវតែ​ដំណើការ​ក្នុង​ក្របខ័ណ្ឌ​នៃ​អនុសញ្ញា​ដែល​មាន​ច្រើន​ដំណាក់កាល ហើយ​វិធីសាស្ត្រ​ចម្បង​គួរតែ​ជា​ការចរចា​រវាង​ភាគី​ទាំងពីរ​ជាមុនសិន​)​។ ប្រសិនបើ​ការចុះផ្សាយ​នេះ​ជា​សំដី​ពិត​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​មែន​នោះ​ពាក្យ​ថា…

ប្រធាន​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​ប្រព្រឹត្ត​អំពើពុករលួយ តាមរបៀប​ជិះសេះ​លែង​ដៃ​

ខេត្ត​ពោធិ៍សាត់ ÷ ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ទំនិញ​តាម​រថយន្ត​ខ្នាត​យក្ស​បន្ទុក លើស​ទម្ងន់​ឆ្លងកាត់​ស្ថានីយ៍ ជញ្ជីង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ដែល​ពួក​ឈ្មួញ អះអាង​ថា​សុទ្ធ​តែ​បង់លុយ​មុន​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ចំណុច​ភូមិ​បន្ទាយ​ដី​លើ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ គឺ​ក្រុម​មន្ត្រី​អាច​រក​ចំណូល​លើ​តុ ក្រោម​តុ សម្រាប់​ចែក​គ្នា​ដាក់​ហោ​ប៉ាវ ធ្វើ​មានបាន​យ៉ាង​សុខ​ស្រួល​បំផុត​។​ ​ក្រុមអាជីវករ​តូចតាច​ដឹកទំនិញ ឆ្លងកាត់​លើ​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​បន្ទាយ​ដី​លើ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​ការរិះគន់​ដល់​មន្ត្រី​ដែល​ប្រចាំការ​នៅ​លើ​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៥ មិន​យកចិត្តទុកដាក់​នៅ​ក្នុង​ការផាកពិន័យ ឬ​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​រថយន្ត ដឹក​លើស​ទម្ងន់​ឬ​ល្មើស​ច្បាប់​នោះ​ទេ គឺ​ពួក​មន្ត្រី​ទាំងនោះ​គិតតែ​រឿង​ផលប្រយោជន៍​។​ ​ជា​ការពិត​ជា​រៀងរាល់​យប់​ថ្ងៃ គេ​តែងតែ​សង្កេត ឃើញ​តៃកុង​ឡាន​ឬ​ព្រូ​ល​ចុះ​បង់លុយ រួច​បើក​បន្ត​ទៅមុខ​យ៉ាង​រលូន…

អំពើពុករលួយ​របស់ លោក ឈ្នាង សុន ហុង មេ​គយ ច្រកទ្វារ​ព្រំដែន​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ គាបសង្កត់​យក​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកទំនិញ គេចពន្ធ បង់ពន្ធ​មិន​គ្រប់ ចេញ​ពី​វៀតណាម ចូលមក​កម្ពុជា ទាំង​យប់​ទាំង​ថ្ងៃ ?

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ស្រែ​វាល ឃុំ​បុស​មន ស្រុក​រំដួល បានឲ្យដឹងថា មេ​គយ​ចល័ត​ច្រកទ្វារ​ព្រំដែន​បុស​មន កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ ដាក់​ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ ក្នុង​ខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូចធំ មក​ពី​បណ្តាល​ខេត្ត​នានា​កំពុង​សម្រុក​ដឹកទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួ​យួន រាល់ថ្ងៃ​តាម​រថយន្ត​ធំៗ​និង​រថយន្ត​សាន់​យ៉ុង រ​ម៉ក​សន្តោង​វែង យ៉ាង​ពេញបន្ទុក ជា​ប្រភព​ចំណូល របស់​មេ​គយ​ចល័ត​ច្រក​នេះ​។​ ​ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ លោក គុណ ញឹម អគ្គនាយក​រដ្ឋ​ករ…

​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ប្រមូល​លុយ​យ៉ាង​ត្រជាក់ចិត្ត​ក្នុង​ភូមិ​ស្ពាន​ក្រឡ ឃុំ​បន្ទាយ​នាង ស្រុក​អង្គរបុរី ខេត្ត​បន្ទាយមានជ័យ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​.!

បន្ទាយមានជ័យ​៖ ភាពមិនប្រក្រតី​ពុករលួយ​របស់​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រែក្លាយ​ជា​ប្រធានបទ​មួយ​សម្រាប់​ក្រុម​ឈ្មួួញ​និង​អាជីវករ​រក​ស៊ី​ដឹនជញ្ជូន​ទំនិញ​និង​កសិផល​ផ្សេងៗ​ឆ្លងកាត់ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥​ភូមិ​ស្ពាន​ក្រឡ ឃុំ​បន្ទាយ​នាង​ស្រុក​អង្គរ​បុរី ខេត្ត​បន្ទាយមានជ័យ​។​ប្រភព​ពី​ក្រុម​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ក្រ​ឡ​ឃុំ​បន្ទាយ​នាង​ស្រុក​អង្គរបុរី​ខេត្ត​បន្ទាយ​មាន ជ័យ បានឲ្យដឹងថា ទោះ​បី​ពួក​គាត់​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច នោះ​មិន​រំលង​បាន​ឡើយ​។​ ​រីឯ​រថយន្ត​ធំៗ សណ្ដោង​កន្ទុយ​វែងៗ សណ្ដោង​រ៉ឺម៉ក​ផ្ទុក​លើស​ទម្ងន់ អាច​បើកបរ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ក្រឡ ឃុំ​បន្ទាយ​នាង​ស្រុក​អង្គរ​បុរី​ខេត្ត​បន្ទាយមានជ័យ យ៉ាង​ស្រួលៗ​ឲ្យតែ​ម្ចាស់​រថយន្ត​ទាំងនោះប​ង់​លុយ​តាម​ការកំណត់​ជា​ការ​ស្រេច​។ បញ្ហា​នេះ​គឺជា​រឿង​ដែល លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និង​លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​។​ ​តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា ដោយសារតែ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក…

លោក មូ​ង ដា​រ៉ា បើកដៃ​ឲ្យ​រថយន្តធំៗ​និង​រថយន្តក្រុង​បង្កប់​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​ក្នុង​រថយន្ត​១ គ្រឿងៗ​ត្រូវ​បង់លុយ រាប់ពាន់​ដុល្លារ​ក្នុង​១​ខែៗ​ជា​ថ្នូរ​បើកភ្លើង​ខៀវ មិន​អោយ​មន្ត្រី​គយ​ត្រួតពិនិត្យ​និង​មិន​ផាក់ពិន័យ​.!

ខេត្ត​ព្រៃវែង ÷ មួង ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង ដែល​មាន​ស្នាក់ការ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាន់តំណែង​ដុះ​ស្លែ ដាក់ពង្រាយ​កូនចៅ​និង​ជន​ស៊ីវិល​គ្រប់​ច្រកល្ហក​តាម​ខ្សែរ​ក្រវ៉ាត់​ព្រំដែន​និង​តាម​ដងផ្លូវ​ជាតិ​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង គាប​យក​លុយ​អាជីវករ​និង​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ​កំប៉ិចកំប៉ុក​ដើម្បី​ស្រង់ដើម​ហើយ​ឃុបឃិត​គ្នា​ជាមួយ​មេ​ឈ្មួញ​ធំៗ ជា​ថ្នូរ​អនុញ្ញាត​អោយ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ​និង​រថយន្ត​ដឹក​ទំនិញ​ធំៗ​មួយចំនួន​ទៀត​ដឹក​ចេញពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​ខ្មែរ​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ​។​ ​ប្រភព​បាន​បន្តថា លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង ត្រូវបាន​អាជីវករ​រកស៊ី​ដឹក​ទំនិញ​និង​ពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង​រិះគន់ថា​កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ដាក់​ខែ​ពី​រថយន្ត​ធំៗ​និង​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​ដោយ​ក្នុង​រថយន្ត​១ គ្រឿងៗ​ត្រូវ​បង់លុយ រាប់ពាន់​ដុល្លារ​ក្នុង​១​ខែៗ​ជា​ថ្នូរ​បើកភ្លើង​ខៀវ មិន​អោយ​មន្ត្រី​គយ​របស់ខ្លួន​ត្រួតពិនិត្យ​និង​មិន​ផាក់ពិន័យ​បង់ពន្ធ​ចូល​រដ្ឋ​ជាដើម​។​ ​ប្រភព​ខ្លះទៀត​បាន​អោយដឹងថា​សូម្បី​អាជីវករ​លក់​ម៉ូតូ​អត់​ពន្ធ​នៅ​តាម​ទីតាំង​មួយចំនួន​នៅ​ទីប្រជុំជន​ផ្សារ​អ្នក​លឿង​ស្រុក​ពាម​ជ​រ៍ក៍ តម្រូវ​អោយ​ពួក គេ​បង់​លុយ​ដាក់​ខែ​ជូន​មន្ត្រី គយ​ខ្លួន​ដឹកនាំ​ដោយ​លោក​មេ ដោយ​ក្នុង​១ ខែៗ​ត្រូវ​បង់លុយ​ចាប់ពី​៤០០…

អំពើពុករលួយ របស់លោក ខ​ណ្ណា​រ៉ា អេ លី​ត មេ​គយ​ចល័ត​តំបន់ ៦ ទើប​ឡើងកាន់តំណែង​ថ្មី ពង្រាយ​មន្ត្រី​គយ​ជំនិតៗ និង​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គាប​យក​លុយ​ពី​អាជីវករ ដឹក​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ តាម​ការកំណត់ ដើម្បី​ស្រង់ដើម​

ត្បូងឃ្មុំ ៖ ប្រភព​ពី​អាជីវករ​និង​ឈ្មួញ​តូច ធំ ដឹក​បន្លែ​ផ្លែឈើ​និង​ទំនិញ បានឲ្យដឹងថា លោក​ខ​ណ្ណា​រ៉ា អេ លី​ត មេ​គយ​ចល័ត​តំបន់​៦​កាន់តំណែង​ថ្មី​ជំនួស លោក ព្រាប គា​រ៉ាត់ ហៅ​សិទ្ធ អតីត​មេ​គយ​ចល័ត​តំបន់​៦​ត្រូវបាន​ផ្លាស់ប្តូរ ឲ្យ​លោក ខ​ណ្ណា​រ៉ា អេ លី​ត មេ​គយ​ចល័ត​តំបន់​៦ បង្ការ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់​ពង្រាយ​មន្ត្រី គយ​និង​ជន​ស៊ីវិល​ចាំ​ប្រដេញ​កាក់​ស្ទាក់ចាប់ ឡាន​អាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដើម្បី​ស្រង់ដើម មិន​ខ្វល់​ពី​ការរិគន់​អ្វី​ទាំងអស់ ។​ ​អាជីវករ​ក៍​ដូចជា​ឈ្មួញ​តូច ធំ បាន​បន្ត​ឲ្យដឹង​ទៀតថា…

ល្បែង​បើ​ក​ដំណើរការ​វិញ​ហើយ​បងប្អូន​ណា​ចូលចិត្ត​មក​លេង​បាន​..! ល្បែង​ហ្គែម​បាញ់​ត្រី នៅ​ផ្សារ​ទំនើប​សូរិយា​(​ជាន់​ទី​៥) កំពុង​ពង្រក់ស្មារតី​សិស្ស​គេច​មិន​ទៅ​សាលារៀន និង ពលរដ្ឋ​មួយចំនួនធំ​!!​ សូម​លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ ចុះ​ចាត់វិធានកា​រប​ង្រា្ក​ប​ផង​ទាន , សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ ÷ សូម​ធ្វើ​សេចក្តីរាយការណ៍​ជូន អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ខណ្ឌ​ដូនពេញ ជាពិសេស លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ ! សូម​ចាត់​មន្ត្រី​ជំនាញ ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ ទីតាំង​ល្បែង​កម្សាន្ត មួយកន្លែង ឋិត​នៅលើ​ផ្សារ​ទំនើប​សូរិយា (​ជាន់​ទី​៥) កំពុង​ពង្វក់​អារម្មណ៍ សិស្សសាលា​គេច​ម៉ោង​រៀន !​និង​បណ្តា​យុវជន​និង យុវ​ចាស់​ប្រុស​-​ស្រី មួយចំនួន លេង​ល្បែងស៊ីសង ដោយ​ក្តី​អនុគ្រោះ​ផង​ទាន !! រក្សា​បទ​បព្ជា​ភូមិ​/ សង្កាត់​មាន​សុវត្ថិភាព ដែល​ថ្នាក់ដឹកនាំ ដាក់​អោយ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្តតាម​..!​។​…

​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ផ្លូវជាតិ​លេខ ៦ ស្រុក​សន្ទុក ខេត្តកំពង់ធំ​គាប​យកលុយ​ពីរ​ក្រុម​រថយន្ត​ដឹកជញ្ជូន​ធន់​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ញញើត​អ្វី​ទាំងអស់​អាងខ្នង​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ​

កំពង់ធំ ៖ ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើ​ពុក រលួយ​របស់​ក្រម​មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ផ្លូវជាតិ​លេខ​៦​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ប្រែក្លាយ​ជា​ប្រធានបទ​មួយ​សំរាប់​អាជីវករ​និង​ឈ្មួញ​ប្រកប​របរ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​។​ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ បញ្ជាក់ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ដឹងថា សព្វថ្ងៃ​នេះ​ប្រធាន​.​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦​ស្រុក​សន្ទុក កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល បើ​ទោះបី​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​រលូន ចំណែក លោក ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ រក្សា​ភាព ស្ងៀស្ងាត់​.​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​ ​ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ក៏ដូចជា​កសិកម្ម​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦​ក្នុង​ស្រុក​សន្ទុក​ខេត្តកំពង់ធំ បានឲ្យដឹងថា ទោះ​បី​ពួក​គាត់​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ត្រើយ​ម្យ៉ាម ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ​នោះដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាង​ថា​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត…