សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​ទៅ​ភាគី​ថៃ​៖ អ្វី​ដែល​ភាគី​ថៃ​លើក​ឡើង​វា​ផ្ទុយស្រឡះ​ពី​សកម្មភាព​របស់​ខ្លួន​, កម្ពុជា​ដើរ​ត្រង់​ទៅ​រក​យន្តការ​ច្បាប់​សមុទ្រ ដោយ​មិន​រង់ចាំ​ការយល់ព្រម​ណាមួយ​ពី​ភាគី​ថៃ​នោះឡើយ​

សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ បាន​ផ្ញើ​សារ​ទៅ​ភាគី​ថៃ​ថា អ្វី​ដែល​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ថៃ បាន​លើក​ឡើង​គឺ​វា​ផ្ទុយស្រឡះ​ពីអ្វី​ដែល​ជា​សកម្មភាពរ​បស់​ថៃ​លុបចោល MOU2001 ដោយ​ឯកតោភាគី កម្ពុជា​ដើរ​ត្រង់​ទៅ​រក​យន្តការ​ច្បាប់​សមុទ្រ ដោយ​មិន​រង់ចាំ​ការយល់ព្រម​ណាមួយ​ពី​ភាគី​ថៃ​នោះឡើយ​។​

​តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ សម្តេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​នៅ​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖
​កាលពី​ថ្ងៃ​ម្សិលមិញ ១១ ឧសភា ២០២៦ មាន​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ​ថា លោក​រដ្ឋមន្ត្រី​ការ​ទេស​ថៃ​បាន​និយាយថា (​ក្រោម​អនុសញ្ញា​ច្បាប់​សមុទ្រ បន្ទាប់​ពី​លុបចោល​អនុសា​រណះ​យោគយល់​គ្នា​ឆ្នាំ​២០០១ ត្រូវតែ​ដំណើការ​ក្នុង​ក្របខ័ណ្ឌ​នៃ​អនុសញ្ញា​ដែល​មាន​ច្រើន​ដំណាក់កាល ហើយ​វិធីសាស្ត្រ​ចម្បង​គួរតែ​ជា​ការចរចា​រវាង​ភាគី​ទាំងពីរ​ជាមុនសិន​)​។ ប្រសិនបើ​ការចុះផ្សាយ​នេះ​ជា​សំដី​ពិត​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​មែន​នោះ​ពាក្យ​ថា (​វិធីសាស្ត្រ​ចម្បង គួរតែ​ការចរចា​រវាង​ភាគី​ទាំង​ពីរ​ជា​មុន​សិន​) ពាក្យ​នេះ​វា​ផ្ទុយស្រឡះ​ជាមួយ​សកម្មភាព​របស់​ភាគី​ថៃ ដែល​បាន​លុបចោល MOU2001 ដោយ​ឯកតោភាគី ដែល​បាន​លុបចោល​ក្របខណ្ឌ​នៃ​ការចរចា​ទ្វេភាគី​រួចស្រេច​ទៅ​ហើយ​សម្រាប់​ដែនសមុទ្រ​ត្រួត​ស៉ីគ្នា​។​

​ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី ខ្ញុំ​សូម​រំលឹក​ដល់​រាជរដ្ឋាភិបាល សូម​កុំ​បើក​ការចរចា​ទ្វេភាគី​ណាមួយ​ជាមួយ​ថៃ​លើ​បញ្ហា​សមុទ្រ និង​សូម​ដើរ​ត្រង់​ទៅរក​យន្តការ​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២​តែម្តង ដោយ​មិន​រង់ចាំ​ការយល់ព្រម​ណាមួយ​ពី​ភាគី​ថៃ​នោះឡើយ​។​

​កាលពី​ថ្ងៃ ៦ ខែ​ឧសភា ២០២៦ ខ្ញុំ​បាន​រំលឹក​ម្តង​រួច​ហើយ​ថា កុំ​បង្កើត​យន្តការ​ទ្វេភាគី​ថ្មី​ជំនួស​ឲ្យ​យន្តការ​ទ្វេភាគី​ចាស់​ដែល​ថៃ​លុបចោល​។ យើង​សោកស្តាយ​ដែល​ថៃ​លុប MOU 2001 ចោល តែ​យើង​ក៏​អរគុណ​ថៃ​ដែល​បាន​ជួយ​យើង​ឲ្យប្រើ​ប្រាស់​យន្តការ​អន្តរជាតិ​ជំនួស​វិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *