Пинап Казахстан: Играйте в удобном формате на любом устройстве Пинап Казахстан стал одним из самых популярных онлайн-казино в стране благодаря своему удобному формату игры и широкой доступности на различных устройствах.…
Category: ព័ត៌មានជាតិ
ឃុំ-សង្កាត់ ចំនួន៣០ នៃរាជធានីភ្នំពេញ ក្រុង ស្រុក ចំនួន២៧ នៅទូទាំងប្រទេស ទទួលជ័យលាភីការប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦
(ភ្នំពេញ)៖ ឃុំ-សង្កាត់ ចំនួន៣០ មកពីរាជធានីភ្នំពេញ ក្រុង និងស្រុក ចំនួន៣០ ទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឃុំ-សង្កាត់របស់ខ្លួនដែលនៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត ឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត និងបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង ការរស់នៅដោយចីរភាព ត្រូវបានទទួលបានទទួលរង្វាន់ជ័យលាភីចលនាប្រលងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦។ ពីធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីបរិស្ថាន បានប្រព្រឹត្តទៅនាររសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង…
អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា! អភិបាលខេត្តបន្ទាយមានជ័យ រំឭកគុណដល់អតីតយុទ្ធជន ដែលតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិ និងប្រជាជន
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរំឭកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិ ឱ្យទទួលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ។ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យរូបនេះ បានបញ្ជាក់ថា ការធ្វើពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ដ្រ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានសន្តិភាព និងការអភិវឌ្ឍសេដ្ធកិច្ច និងសង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ការរំឭកគុណបែបនេះ របស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពជាមួយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត…
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ។ មហាសន្និបាតភាគហ៊ុនិកលើកទី១១ នេះ ក៏មានការចូលរួមពី ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក លោកស្រីថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋអមកំពង់ផែស្វយ័តភ្នំពេញ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ភាគហ៊ុនិក និងថ្នាក់ដឹកនាំ កម្មករ-និយោជិតទាំងអស់របស់កំពង់ផែស្វយ័តភ្នំពេញ ជាច្រើនរូបទៀត៕
ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការរួមចំណែកលើសកម្មភាពមនុស្សធម៌រំលែកការលំបាកសម្រាប់ប្រជាពលរដ្ឋភៀសសឹក
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីស្វែងយល់ពីកិច្ចអន្តរាគមន៍ឆ្លើយតបដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹក។ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីអនុប្រធាន (គ.ជ.គ.ម), អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។ ក្នុងជំនួបស្វាគមន៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ព្រមទាំងការចំណាយពេលវេលាចុះសិក្សា…
