Latest :

Latest post

ព័ត៌មានជាតិ

  • ​លោក សាន្ត ប៊ុន​ថា​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​​ខេត្តក្រចេះ​អស​ម​ត្តភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​

    ខេត្ត​ក្រចេះ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ ​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្រោយ​ពេល​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ ដាក់ចេញ​នូវ​បទបញ្ជា​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ដាក់ពង្រាយ​កម្លាំង​រួចរាល់ គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ​ប្រភព​បានឲ្យដឹង​ទៀតថា ជា​រៀងរាល់​យប់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៧ ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល រាល់​សិប​រថយន្ត​និង​រាប់សិប​រ៉ឺម៉ក ហើយ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ប្រក​ដោយ​ប្រសិទ្ធភាព​នោះ​ទេ​។ ​ផ្ទុយទៅវិញ សេចក្ដីរាយការណ៍​ខ្លះ​បានឲ្យដឹងថា មន្ត្រី​អាវុធហត្ថ​ប្រចាំ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​មួយចំនួន​បាន​ឆ្លៀតឱកាស​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន ។​ ​សេចក្តីរាយការណ៍​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្រុម​ឈ្មួញ​ទាំង​ខ្មែរ ទាំង​យួន បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវជាតិ​លេខ​៧ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ និង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ​ប្រភព​ពី​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​តាម​រ៉ឺម៉ក តាម​រថយន្ត​សាំ​យ៉ុង និង​តាម​រថយន្ត​ជាច្រើន​ប្រភេទ​ទៀត គឺជា​ប្រភព​ចំណូល​របស់​មន្ត្រី​អាវុធហត្ថ​តាម​ប៉ុស្ដិ៍​ត្រួតពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៧ ជាច្រើន​កន្លែង​។ ​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​ទៀត​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ចិត្រ​បុរី និង​ក្រុង​ក្រចេះ ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ​កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ ក្រោម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន […]

ព័ត៌មានអន្តរជាតិ

ព័ត៌មានផ្សេងៗ

កម្រងរូបភាពចំរុះ