ត្បូងឃ្មុំ ៖ ប្រភពពីអាជីវករនិងឈ្មួញតូច ធំ ដឹកបន្លែផ្លែឈើនិងទំនិញ បានឲ្យដឹងថា លោកខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦កាន់តំណែងថ្មីជំនួស លោក ព្រាប គារ៉ាត់ ហៅសិទ្ធ អតីតមេគយចល័តតំបន់៦ត្រូវបានផ្លាស់ប្តូរ ឲ្យលោក ខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធឆ្លងដែនខុសច្បាប់ពង្រាយមន្ត្រី គយនិងជនស៊ីវិលចាំប្រដេញកាក់ស្ទាក់ចាប់ ឡានអាជីវកររកស៊ីដឹកបន្លែផ្លែឈើ ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្ត ដើម្បីស្រង់ដើម មិនខ្វល់ពីការរិគន់អ្វីទាំងអស់ ។ អាជីវករក៍ដូចជាឈ្មួញតូច ធំ បានបន្តឲ្យដឹងទៀតថា…
Category: ព័ត៌មានជាតិ
ល្បែងបើកដំណើរការវិញហើយបងប្អូនណាចូលចិត្តមកលេងបាន..! ល្បែងហ្គែមបាញ់ត្រី នៅផ្សារទំនើបសូរិយា(ជាន់ទី៥) កំពុងពង្រក់ស្មារតីសិស្សគេចមិនទៅសាលារៀន និង ពលរដ្ឋមួយចំនួនធំ!! សូមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ចុះចាត់វិធានការបង្រា្កបផងទាន , សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ ÷ សូមធ្វើសេចក្តីរាយការណ៍ជូន អាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌដូនពេញ ជាពិសេស លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ! សូមចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងល្បែងកម្សាន្ត មួយកន្លែង ឋិតនៅលើផ្សារទំនើបសូរិយា (ជាន់ទី៥) កំពុងពង្វក់អារម្មណ៍ សិស្សសាលាគេចម៉ោងរៀន !និងបណ្តាយុវជននិង យុវចាស់ប្រុស-ស្រី មួយចំនួន លេងល្បែងស៊ីសង ដោយក្តីអនុគ្រោះផងទាន !! រក្សាបទបព្ជាភូមិ/ សង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំ ដាក់អោយមន្ត្រីថ្នាក់ក្រោមអនុវត្តតាម..!។…
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ ៦ ស្រុកសន្ទុក ខេត្តកំពង់ធំគាបយកលុយពីរក្រុមរថយន្តដឹកជញ្ជូនធន់ធ្ងន់ទាំងយប់ទាំងថ្ងៃមិនញញើតអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ
កំពង់ធំ ៖ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុក រលួយរបស់ក្រមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ៦ស្រុកសន្ទុកខេត្តកំពង់ធំប្រែក្លាយជាប្រធានបទមួយសំរាប់អាជីវករនិងឈ្មួញប្រកបរបររកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដស្រុកសន្ទុកខេត្តកំពង់ធំ។ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ បញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងដឹងថា សព្វថ្ងៃនេះប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ស្រុកសន្ទុក កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល បើទោះបីរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃដោយរលូន ចំណែក លោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ រក្សាភាព ស្ងៀស្ងាត់.ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិកម្មឆ្លងកាត់ផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកខេត្តកំពង់ធំ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំនោះដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថាពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត…
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌…
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវមោទនភាពដែលត្រូវបានរដ្ឋាភិបាលឡាវតែងតែងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ ឯកឧត្តមបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា…
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានបន្តថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច…
មន្ត្រីប្រតិបត្តិការបំផ្លាញកន្លែងរករ៉ែមាសនៅស្រុកសៀមប៉ាង ក្រោយមានសេចក្តីរាយការណ៍ថាមានជនជាតិវៀតណាម ទៅសម្ងំរករ៉ែមាស
(ស្ទឹងត្រែង)៖ មន្ត្រីមន្ទីរបរិស្ថាន និងមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង មានការចូលរួមពីកម្លាំងប្រដាប់អាវុធផងដែរ បានចុះទៅបំផ្លាញកន្លែងរករ៉ែមាសមួយកន្លែងស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តគិរីបាសក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍ថា មានជនជាតិវៀតណាមច្រើននាក់ ទៅសម្ងំរករ៉ែមាសនៅទីនេះ។ ប្រភពបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ មន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង បានរាយការណ៍ថា មានជនជាតិវៀតណាម ជាច្រើននាក់ ធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅចំណុចភ្នំតូច។ បន្ទាប់ពីទទួលបានព័ត៌មាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ឹម ប៉ូលីន…
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…
ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ
កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…
កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប
នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…
