នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វណ្ណឡាល វ៉ូណា បាវិតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម ញ៉ែម សំអឿន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានអញ្ជើញមកបំពេញបេសកម្មក្នុងទឹកដីខេត្តរតនគិរី។ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីសក្តានុពល ដែលខេត្តរតនគិរីមាន ជាពិសេសសក្តានុពលលើវិស័យទេសចរណ៍ ក្នុងនោះអភិបាលខេត្តបានបង្ហាញពីទីតាំងអេកូទេសចរណ៍ជាច្រើនជាពិសេសរមណីយដ្ឋានបឹងយក្ខឡោម ដែលកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា…
Category: ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ចាយ បូរិន អនុញ្ញាតឱ្យ ប្រធានតំបន់អាស៊ីនៃសាសនាចក្រប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារនិងជម្រាបលា
(រាជធានីភ្នំពេញ) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញធ្វើសវនាការ ជាមួយ លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) ប្រធានតំបន់អាស៊ីនៃសាសនាចក្រនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង។ លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder…
អភិបាលខេត្តបាត់ដំបង បន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យា (Scam Online)
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ ជាពិសេសផ្ទះសំណាក់សណ្ឋាគារ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសឆបោក តាមបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា ឆ្នាំ២០២៦។ ដែលកិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ…
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការប្តូរផ្នត់គំនិតដែលថា ការបំពេញកាត្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវគិតថា នេះជាកិត្តិយសសម្រាប់ខ្លួនឯង និងគ្រួសារ, សម្តេចស្នើឱ្យមន្ត្រី និងតំណាងរាស្ត្រ ផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យមានការប្តូរផ្នត់គំនិតដែលថា ការបំពេញកាត្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវគិតថា នេះជាកិត្តិយសសម្រាប់ខ្លួនឯង និងគ្រួសារ។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យមន្ត្រី និងតំណាងរាស្ត្រ ផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ។ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សំណួរដែលយើងបានសួរ ថាអ្នកចូលកាតព្វកិច្ចនេះ ហាក់ដូចជាបន្ទុក ត្រូវធ្វើយ៉ាងម៉េច ផ្លាស់ប្តូរផ្នត់គំនិតនេះ។ ការចូលកាតព្វកិច្ច គឺជាមហាកិត្តិយស…
ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្តន៍ឆ្នាំ ២០២៦ នៃក្រសួងអភិវឌ្ឍន៍ជនបទ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការដែលចូលនិវត្តន៍ ឆ្នាំ ២០២៦ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្ត្រីរាជការដែលបានចូលនិវត្តន៍សរុបចំនួន ៥៥រូប។ តាមរយៈរបាយការណ៍របស់ លោក…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅភាគីថៃ៖ អ្វីដែលភាគីថៃលើកឡើងវាផ្ទុយស្រឡះពីសកម្មភាពរបស់ខ្លួន, កម្ពុជាដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសារទៅភាគីថៃថា អ្វីដែលរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានលើកឡើងគឺវាផ្ទុយស្រឡះពីអ្វីដែលជាសកម្មភាពរបស់ថៃលុបចោល MOU2001 ដោយឯកតោភាគី កម្ពុជាដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណះយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។ ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា…
ប្រធានអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយ តាមរបៀបជិះសេះលែងដៃ
ខេត្តពោធិ៍សាត់ ÷ ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតយក្សបន្ទុក លើសទម្ងន់ឆ្លងកាត់ស្ថានីយ៍ ជញ្ជីងរថយន្តផ្លូវជាតិលេខ៥ ដែលពួកឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។ ក្រុមអាជីវករតូចតាចដឹកទំនិញ ឆ្លងកាត់លើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្ត្រីដែលប្រចាំការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលើសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផលប្រយោជន៍។ ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូលចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន…
អំពើពុករលួយរបស់ លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្សមន ប្រព្រឹត្តអំពើពុករលួយ ដុះស្លែច្រើនខែច្រើនឆ្នាំមកហើយ គាបសង្កត់យកលុយពីក្រុមឈ្មួញដឹកទំនិញ គេចពន្ធ បង់ពន្ធមិនគ្រប់ ចេញពីវៀតណាម ចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ ?
ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា មេគយចល័តច្រកទ្វារព្រំដែនបុសមន កំពុងត្រូវប៉ាន់ប្រមូលលុយ ដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត ពីក្រុមឈ្មួញដឹកទំនិញ ក្នុងខេត្តស្វាយរៀង ក៏ដូចជាឈ្មួញតូចធំ មកពីបណ្តាលខេត្តនានាកំពុងសម្រុកដឹកទំនិញគ្រប់ប្រភេទ ចេញពីស្រុកយួយួន រាល់ថ្ងៃតាមរថយន្តធំៗនិងរថយន្តសាន់យ៉ុង រម៉កសន្តោងវែង យ៉ាងពេញបន្ទុក ជាប្រភពចំណូល របស់មេគយចល័តច្រកនេះ។ ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ លោក គុណ ញឹម អគ្គនាយករដ្ឋករ…
មួយរយៈចុងក្រោយនេះ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ប្រមូលលុយយ៉ាងត្រជាក់ចិត្តក្នុងភូមិស្ពានក្រឡ ឃុំបន្ទាយនាង ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ.!
បន្ទាយមានជ័យ៖ ភាពមិនប្រក្រតីពុករលួយរបស់ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយជាប្រធានបទមួយសម្រាប់ក្រុមឈ្មួួញនិងអាជីវកររកស៊ីដឹនជញ្ជូនទំនិញនិងកសិផលផ្សេងៗឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ភូមិស្ពានក្រឡ ឃុំបន្ទាយនាងស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ។ប្រភពពីក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិស្ពានក្រឡឃុំបន្ទាយនាងស្រុកអង្គរបុរីខេត្តបន្ទាយមាន ជ័យ បានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុច នោះមិនរំលងបានឡើយ។ រីឯរថយន្តធំៗ សណ្ដោងកន្ទុយវែងៗ សណ្ដោងរ៉ឺម៉កផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិស្ពានក្រឡ ឃុំបន្ទាយនាងស្រុកអង្គរបុរីខេត្តបន្ទាយមានជ័យ យ៉ាងស្រួលៗឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់ជាការស្រេច។ បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងជាប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេ។ តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយសារតែមានការបើកដៃពីសំណាក់លោក…
លោក មូង ដារ៉ា បើកដៃឲ្យរថយន្តធំៗនិងរថយន្តក្រុងបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ក្នុងរថយន្ត១ គ្រឿងៗត្រូវបង់លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្ត្រីគយត្រួតពិនិត្យនិងមិនផាក់ពិន័យ.!
ខេត្តព្រៃវែង ÷ មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ដាក់ពង្រាយកូនចៅនិងជនស៊ីវិលគ្រប់ច្រកល្ហកតាមខ្សែរក្រវ៉ាត់ព្រំដែននិងតាមដងផ្លូវជាតិនានាក្នុងភូមិសាស្ត្រខេត្តព្រៃវែង គាបយកលុយអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើកំប៉ិចកំប៉ុកដើម្បីស្រង់ដើមហើយឃុបឃិតគ្នាជាមួយមេឈ្មួញធំៗ ជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹកចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ប្រភពបានបន្តថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានអាជីវកររកស៊ីដឹកទំនិញនិងពលរដ្ឋរស់នៅខេត្តព្រៃវែងរិះគន់ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តធំៗនិងរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១ គ្រឿងៗត្រូវបង់លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្ត្រីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។ ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍ តម្រូវអោយពួក គេបង់លុយដាក់ខែជូនមន្ត្រី គយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០…
