អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​ការថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ជី​ហ្គៀ គ្រុប​!

ដោយ ៖ អ្នកស្រី រុន ផល្លី
វីរៈជនស្នេហាជាតិ
http://vcs-news.com/
Tel: ០៨៦​ ៩៨ ​០៤ ​៣៣ / ០១១ ៩៧ ៧៧ ៥៤

​នា​រសៀល ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល​អង្ករ​ចំនួន ០២​តោន ពី​ក្រុមហ៊ុន ជី​ហ្គៀ គ្រុប​ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ​របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ទោ ផៃ វ៉ាន់​នាយការិយាល័យ​ភស្តុភារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរសជន​ខាងលើ ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ​អង្ករ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​៕​