អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ ត្រីមាស​ទី​១ តាមរយៈ Video Conference !

ដោយ ៖ អ្នកស្រី រុន ផល្លី
វីរៈជនស្នេហាជាតិ
http://vcs-news.com/
Tel: ០៨៦​ ៩៨ ​០៤ ​៣៣ / ០១១ ៩៧ ៧៧ ៥៤

​នា​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត តួនាទី​ភារកិច្ច និង​វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ ត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​២ ឆ្នាំ​២០២១ តាមរយៈ Video Conference​។ ពិធី​នេះ​ក្រោម​អធិបតីភាព លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​មាន​ការចូលរួម​ពី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត​ទាំង​២៥ ផងដែរ​។​

​សមាសភាព​ចូលរួម​ប្រជុំ ដោយ​ភ្ជាប់​រូបភាព​តាម​រយៈ Video Conference របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី មេបញ្ជាការរង ជា​នាយសេនាធិការ មេបញ្ជាការរង ប្រធាន​មន្ទីរ​ទទួល​ជំនាញ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​
​ក៏​បាន​លើក​ជាពិសេស នូវ​បញ្ហា​ជំងឺ​កូវី​ដ​-១៩ មក​ពិភាក្សា​វាយតម្លៃ និង​ផ្តាំផ្ញើ​ដាស់តឿន​ក្រើនរំលឹក​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ និង​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​ម៉ឹងម៉ាត់​បំផុត​៕​