​អំពើពុករលួយ​របស់​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ​និង​បក្ខពួក​ជា​រឿង​មិន​អាច​បិទ​បាំង​បានឡើយ​

​ភ្នំពេញ​ថ្ងៃ​ទី​06-05-2020 ដោយ (​ថៃ ប៊ុន​រិទ្ធ​)
​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា រហូតមកដល់​ពេល​នេះ​ឈ្មួញ​ឈ្មោះ​វិចិត្រ​, ឈ្មួញ​ឈ្មោះ តា​ធី​, ឈ្មួញ​ឈ្មោះ ចែ​រ៉ា​, ឈ្មួញ​ឈ្មោះ ចែ​រី​និង​ឈ្មួញ​ច្រើន​នាក់​ទៀត នៅតែ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ទំនិញ​ខុសច្បាប់ និង​ប្រេងសាំង​គេច​ពន្ធ​ចូល​តាម​ច្រក​ទំនប់រលក​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ យ៉ាង​ពេញបន្ទុក​ដដែល ។ ការ​ដែល​ឈ្មួញ​ទាំងនោះ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក ផាត់ សំណាង​អនុប្រធាន​ការិយាល័យ​គ​យ​ច្រក​ទំនប់រលក ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ ។ ជាពិសេស​លោក​ផាត់ សំណាង អនុប្រធាន​ការិយាល័យ​គយ​ច្រក​ទំនប់រលក ទទួលបន្ទុក​ផ្នែក​ត្រួតពិនិត្យ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រី​គយ​នៅ​ខេត្ត​ព្រះសីហនុ មួយចំនួន​បានឲ្យដឹង​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ណុប សំអាន​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក ផាត់ សំណាង​ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ប្រេងសាំង​គេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ទំនប់រលក​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។

​ប្រភព​ស្និទ្ធ​នឹង​លោក ណុប សំអាន​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក បានឲ្យដឹងថា ការដែល​លោក ណុប សំអាន និង​លោក​ផាត់ សំណាង​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​។ ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​កំពុង​បណ្តោយ​ឲ្យ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក​និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រក​ទំនប់រលក បានឲ្យដឹង​ថា​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​នេះ គឺ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​ក្រៅពី​នេះ​ឈ្មួញ​ធំៗ​ឃុបឃិត​បែងចែក​ផល​ប្រយោជន៍​ជាមួយ​លោក ណុប សំអាន​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក ផាត់ សំណាង យ៉ាង​សុខ​ស្រួល​។​

​ទន្ទឹម​នឹង​នេះ​សម្រាប់​ឈ្មួញ​នឹ​ង្អា​ជី​វករ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទំនប់រ​លក​ត្រូវបាន​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក​និង​បក្ខពួក​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ហើយ​រាប់​ក្បាល​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ពី​កំពង់ផែរ​ទំនប់រលក យក​លុយ​យ៉ាង​សុខ​ស្រួល ។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​អំពើពុករលួយ​របស់​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក​និង​បក្ខពួក​នោះទេ ព្រោះ​ច្រើន​ឆ្នាំ​កន្លងទៅនេះ លោក ណុប សំអាន​ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​គ្មាន​ញញើត​អ្វី​ទាំងអស់​៕