នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ​ លោក អ៊ុក សុផល មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​

​ភ្នំពេញ​ថ្ងៃ​ទី​06-05-2020 ដោយ (​ថៃ ប៊ុន​រិទ្ធ​)
​សេចក្តីរាយការណ៍​ពី​មន្ត្រីរាជការ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​មួយ​ចំនួន​បាន​បង្ហើប​ឲ្យដឹងថា ច្រើន​ឆ្នាំ​កន្លងទៅ​នេះ​លោក អ៊ុក សុផល​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ប្រភព​បានឲ្យដឹង​ទៀតថា តាំងពី​ជំនាន់​លោក ប៉ា​សុជាតិ​វង្ស នៅ​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ រហូតដល់​បច្ចុប្បន្ន​លោក ឃួ​ង ស្រេង​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ គឺ​លោក អ៊ុក សុផល​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដដែល​។ ជាង​នេះ​ទៅ​ទៀត​លោក អ៊ុក សុផល​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ តែង​យក​ឈ្មោះ​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ មក​បិទបាំង​ទង្វើ​របស់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​។​

​សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​លោក អ៊ុក សុផល​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ បានឲ្យដឹង​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​លោក អ៊ុក សុផល​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ​។​ហេតុនេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក អ៊ុក សុផល​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ​ផល​ដែរ​ព្រោះ​ច្រើន​ឆ្នាំ​មកហើយ​ដែល​លោក អ៊ុក សុផល​និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ។ ក្នុងនោះ​គម្រោង​អភិវឌ្ឍន៍​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​ដឹងថា​ពោរពេញ​ទៅដោយ​ភាព​មិន​ប្រក្រតី​ហើយ​ការដេញថ្លៃ​អភិវឌ្ឍន៍​គម្រោង​នានា​តាមរបៀប​ចង​មុង​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក អ៊ុក សុផល​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ និង​បក្ខពួក​។​

​បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក សុផល​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ។ ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យឡើងវិញ​ផងដែរ​ទៅលើ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​លោក​អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ​និង​បក្ខពួក​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មន្ត្រី​រូប​នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។​ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​គួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក សុផល​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ និង​បក្ខពួក​នោះទេ​ព្រោះ​ច្រើន​ឆ្នាំ​មកហើយ​ដែល​លោក អ៊ុក សុផល ល្បីល្បាញ​ខាង​ពុករលួយ​យ៉ាង​ពេញទំហឹង​៕